ការធ្វើដំណើរពីកោះផាង៉ាន់ទៅកោះតាវ

ការធ្វើដំណើរពីកោះផាង៉ាន់ទៅកោះតាវ

ការធ្វើដំណើរពីកោះផាង៉ាន់ទៅកោះតាវ

ការធ្វើដំណើរពីកោះផាង៉ាន់ទៅកោះតាវ ដ៏ស្រស់ស្អាត


ការធ្វើដំណើរពីកោះផាង៉ាន់ទៅកោះតាវ ដោយទូកល្បឿនលឿន Lomprayah បច្ចុប្បន្ននេះមានក្រុមហ៊ុនតែមួយគត់ដែលផ្តល់សេវាគឺ  ក្រុមហ៊ុនទូកល្បឿនលឿន Lomprayah (ដែលផ្តល់សេវាក្នុងពេលថ្ងៃ) ដោយកោះផាង៉ាន់ស្ថិតនៅឆ្ងាយពីកោះតាវ ដោយចំណាយពេលធ្វើដំណើរតាមទូកប្រហែល 1 ម៉ោង ជាកោះដែលនៅជិតគ្នាក្នុងតំបន់ ខេត្តសុរដ្ឋានី កោះផាង៉ាន់ល្បីល្បាញខាង Full moon party ដែលរៀបចំឡើងក្នុងពេលព្រះចន្ទពេញវង់រាល់ខែ នៅតំបន់ឆ្នេរហាតរិន

ចុចទូរស័ព្ទសាកសួរបុគ្គលិក ☎  0829400005

អាចកក់កន្លែងបាននៅ https://ferryadvice.com/kh



                          កាលវិភាគធ្វើដំណើរតាមទូកពី កោះផាង៉ាន់ ទៅកោះតាវ ( ទៅ-មកវិញ )


កោះផាង៉ាន់- កោះតាវ

កំពង់ផែ
ម៉ោងចេញដំណើរ
ក្រុមហ៊ុនទូក
ម៉ោងមកដល់ 
កំពង់ផែគោលដៅ
អត្រាតម្លៃសេវា 
កំពង់ផែថងសាឡា 08.30 ន ទូកល្បឿនលឿន Lomprayah   08.30 ន     កំពង់ផែម៉ែហាតកោះតាវ 600 បាត/នាក់/ដំណើរ
កំពង់ផែថងសាឡា 12.00 ន. ទូកល្បឿនលឿន Lomprayah 08.30 ន កំពង់ផែម៉ែហាតកោះតាវ 450 បាត/នាក់/ដំណើរ
កំពង់ផែថងសាឡា 13.00 ន. ទូកល្បឿនលឿន Lomprayah 08.30 ន កំពង់ផែម៉ែហាតកោះតាវ 600 បាត/នាក់/ដំណើរ
កំពង់ផែថងសាឡា 16.00 ន. ទូកល្បឿនលឿន Lomprayah 08.30 ន កំពង់ផែម៉ែហាតកោះតាវ 600 បាត/នាក់/ដំណើរ

ចុចទូរស័ព្ទសាកសួរបុគ្គលិក ☎  0829400005

អាចកក់កន្លែងបាននៅ https://ferryadvice.com/kh


កោះតាវ- កោះផាង៉ាន់

កំពង់ផែ
ម៉ោងចេញដំណើរ
ក្រុមហ៊ុនទូក
ម៉ោងមកដល់ 
កំពង់ផែគោលដៅ
អត្រាតម្លៃសេវា 
កំពង់ផែម៉ែហាតកោះតាវ 09.30 ន. ទូកល្បឿនលឿន Lomprayah 11.30 ន. កំពង់ផែថងសាឡា  600 បាត/នាក់/ដំណើរ
កំពង់ផែម៉ែហាតកោះតាវ 15.30 ន. ទូកល្បឿនលឿន Lomprayah 17.00 ន. កំពង់ផែថងសាឡា  600 បាត/នាក់/ដំណើរ
កំពង់ផែម៉ែហាតកោះតាវ 16.30 ន. ទូកល្បឿនលឿន Lomprayah 18.30 ន. កំពង់ផែថងសាឡា  600 បាត/នាក់/ដំណើរ






ចុចទូរស័ព្ទសាកសួរបុគ្គលិក ☎  0829400005

អាចកក់កន្លែងបាននៅ https://ferryadvice.com/kh


កោះផាង៉ាន់ ជាកោះដ៏ល្បីល្បាញខាង ពិធីបុណ្យ Full Moon Party ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីភ្ញៀវទេសចរបរទេស ចំណែកភ្ញៀវទេសចរថៃក៏មានអ្នកធ្វើដំណើរទៅមិនតិចដែរ

Full Moon Party ត្រូវបានរៀបចំឡើងនៅថ្ងៃព្រះចន្ទពេញវង់ នៅតំបន់ឆ្នេរហាតរិន ដែលជាឆ្នេរមួយនៅលើកោះផាង៉ាន់ ទូកមានផ្តល់សេវាឆ្លងកោះច្រើនដំណើរក្នុងថ្ងៃនោះ ហើយក៏មានផ្តល់សេវាក្នុងពេល
ពេលយប់ផងដែរ ព្រោះកន្លែងស្នាក់នៅលើកោះផាង៉ាន់ពេញ ក៏មានភ្ញៀវទេសចរមួយចំនួនស្នាក់នៅលើកោះតាវ ហើយឆ្លងទៅ Full Moon Party






“ទឹកជ្រោះថារស្តេច” បច្ចុប្បន្នស្ថិតនៅក្នុងឧទ្យានជាតិទឹកជ្រោះថារស្តេច ស្រុកកោះផាង៉ាន់ ខេត្តសុរដ្ឋានី ឆ្ងាយពីច្រាំងខេត្តសុរដ្ឋានីប្រហែល 100 គ.ម. បច្ចុប្បន្នយើងអាចធ្វើដំណើរបានយ៉ាងងាយស្រួល ព្រោះមានទូកដឹកអ្នកដំណើរ ទាំងទូកល្បឿនលឿន ទូកដេក និងទូកហ្វ៊ែររី ដើម្បីឆ្លងទៅកោះផាង៉ាន់ ប៉ុន្តែបើគិតថយក្រោយជាង 100 ឆ្នាំមុន ក៏ត្រូវសរសើរព្រះអង្គដែលមានព្យាយាមយ៉ាងខ្លាំងដែលបានយាងទៅដល់កោះផាង៉ាន់

រឿងរ៉ាវរវាងព្រះមហាក្សត្ររាមាទី៥ និងទឹកជ្រោះធារស្តេច បានចាប់ផ្តើមឡើងនៅពេលដែលទ្រង់បានយាងទៅទស្សនាទឹកជ្រោះនៅលើកោះផាង៉ាន ដែលមានកត់ត្រាក្នុងផែនទីថាមានទឹកសាប លុះយាងទៅទតឃើញជាស្ទឹងធំស្រស់ត្រកាល ក៏មានអារម្មណ៍រីករាយសប្បាយ ទើបទ្រង់ប្រទានព្រះនាមថា "ធារស្តេច" ជាទឹកជ្រោះដែលទ្រង់សព្វព្រះហឫទ័យយាងទៅកម្សាន្តពេញមួយរជ្ជកាល ហើយទ្រង់តែងតែបង្គាប់ឱ្យជាងចារឹកឆ្នាំចុល្លសករាជដែលទ្រង់បានយាងមក ទុកនៅលើជ្រុងថ្មជារៀងរាល់ដង

ទ្រង់បានយាងទៅទស្សនាទឹកជ្រោះធារស្តេចសរុប ១៤ ដង ចន្លោះឆ្នាំ ២៤៣២-២៤៥២ ដូចដែលមានភស្តុតាងចារឹកទុកនៅលើថ្មក្បែរទឹកជ្រោះធារស្តេច ទាំងព្រះអក្សរកាត់ព្រះបរមាភិធ័យ ច.ប.រ. ទាំងលេខ និងអក្សរផ្សេងៗ ដែលបានចារឹកទុកដល់ទៅ ១០ កន្លែង

ទឹកជ្រោះនេះជាទឹកជ្រោះដែលធំជាងគេបំផុតនៅលើកោះផាង៉ាន ហើយអ្នកស្រុកកោះផាង៉ានចាត់ទុកជាទីសក្ការៈដ៏ពិសិដ្ឋ ក្រៅពីព្រះមហាក្សត្ររាមាទី៥ ក្រោយមកក៏មានភស្តុតាងថា រាមាទី៦ រាមាទី៧ និងព្រះមហាក្សត្ររជ្ជកាលបច្ចុប្បន្ន ក៏ធ្លាប់បានយាងមកទឹកជ្រោះនេះដែរ

 (សូមអរគុណប្រភពព័ត៌មាន  “ទឹកជ្រោះធារស្តេច”   ពីទំព័រ ប្រវត្តិសាស្ត្រជាតិថៃ និងព័ត៌មាន )

ចុចទូរស័ព្ទសាកសួរបុគ្គលិក ☎  0829400005

អាចកក់កៅអីបាននៅ https://ferryadvice.com/kh



 ចំណុចឆែកអ៊ីននៅការិយាល័យ Lomprayah សាខាកោះផាង៉ាន សូមណែនាំអ្នកដែលធ្វើដំណើរដោយទូកលឿន Lomprayah មកឆែកអ៊ីននៅការិយាល័យមុនពេលទូកចេញយ៉ាងតិច ៤០ នាទី ដល់ ១ ម៉ោង តាមក្រុមហ៊ុនទូក
នឹងមានសេវារថយន្តសង់ឡែងពីការិយាល័យ បើកបរជូនអ្នកដំណើរទៅដល់កំពង់ផែថងសាឡា ដោយចំណាយពេលប្រហែល ១០ នាទី



ក្រុមហ៊ុនទូកលឿន Lomprayah ផ្តល់សេវាដឹកជញ្ជូនដោយប្រើទូកហ្វ៊ែរី និងស្ពីដបូត ហើយបច្ចុប្បន្នប្រភេទទូកដែលផ្តល់សេវាគឺស្ពីដបូត ដែលមានចំណុះប្រហែល ៣០-៤៥ កៅអី
ចំណាយពេលធ្វើដំណើរពី កោះផាង៉ាន

ចុចទូរស័ព្ទសាកសួរបុគ្គលិក ☎  0829400005

អាចកក់កៅអីបាននៅ https://ferryadvice.com/kh

រឿងរ៉ាវដែលទាក់ទង