ជុងហ្គល កោះកូដ រីសត

ជុងហ្គល កោះកូដ រីសត

ជុងហ្គល កោះកូដ រីសត

 ជុងហ្គល កោះកូដ រីសត  ( Jungle Koh Kood Resort )

       ជុងហ្គល កោះកូដ រីសត គឺជាកន្លែងស្នាក់នៅកណ្តាលទេសភាពចម្ការដូង  មានបន្ទប់ស្នាក់នៅសរុបចំនួន 53 ខ្នង ស្ថិតនៅចន្លោះទឹកធ្លាក់ Khlong Chao និងឆ្នេរ Khlong Chao ដែលមានអាកាសធាតុត្រជាក់ស្រួល និងទេសភាពដ៏ស្រស់ស្អាតនៃដើមឈើដែលព័ទ្ធជុំវិញ សាកសមសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់កណ្តាលធម្មជាតិ។ គំនិតផ្តួចផ្តើមក្នុងការសាងសង់ ជុងហ្គល កោះកូដ រីសត បានមកពីផ្ទៃដីដើមដែលជាចម្ការដូង ហើយអ្នកគ្រប់គ្រងមានអាជីវកម្មផលិតគ្រឿងសង្ហារឹមឈើស្រាប់ ទើបបង្កើតជារីសតស្ទីលសួនច្បារឡើង ដោយរីសតព្យាយាមកាត់បន្ថយការកាប់ដើមឈើឱ្យតិចបំផុត ដើម្បីរក្សាភាពសម្បូរបែបនៃធម្មជាតិឱ្យនៅដដែល 


      ទីតាំង 51 ភូមិ 2 ឃុំកោះកូដ ស្រុកកោះកូដ ខេត្តត្រាត 23000

      សម្ភារៈបរិក្ខារ
     - ម៉ាស៊ីនត្រជាក់

     - WIFI

     - ម៉ាស៊ីនទឹកក្តៅ

     - អាងហែលទឹក និងបារមាត់អាង

     - ភោជនីយដ្ឋានក្នុងរីសត

    - មានសាលប្រជុំ និងឧបករណ៍បំពងសំឡេង សម្រាប់ក្រុមសិក្ខាសាលា 

   

  ចំណាំ៖ មិនអនុញ្ញាតឱ្យនាំសត្វចិញ្ចឹមចូលស្នាក់នៅ


      

        

    

   

   

   

    បន្ទប់ Standard Room (ទំហំ 17 ម៉ែត្រការ៉េ) ចំនួន 13 បន្ទប់
    បន្ទប់ Small Room (ទំហំ 11 ម៉ែត្រការ៉េ) ចំនួន 40 បន្ទប់
   ករណីត្រូវការគ្រែបន្ថែមនឹងមានការគិតថ្លៃបន្ថែម សូមទាក់ទងបុគ្គលិករីសត 

   

   
    ភោជនីយដ្ឋានរបស់ ជុងហ្គល កោះកូដ រីសត នឹងស្ថិតនៅជាប់នឹងអាងហែលទឹក ភោជនីយដ្ឋានមានទំហំធំទូលាយអាចទទួលភ្ញៀវទេសចរបានច្រើន មានភាពត្រជាក់ស្រួល ដំបូលភោជនីយដ្ឋានប្រក់ដោយស្លឹកចាក ធ្វើឱ្យមានខ្យល់ចេញចូលបានល្អមិនក្តៅ

   

    

    
    អាហាររបស់រីសតមានច្រើនមុខ ករណីជាក្រុមសិក្ខាសាលា ឬក្រុមទេសចរណ៍ អាចកុម្ម៉ង់អាហារសមុទ្រ ប៊ីប៊ីឃ្យូ (BBQ) បន្ថែមបាន តម្លៃអាហារសមុទ្រអាស្រ័យទៅតាមរដូវកាល 

    

   

  

    ជុងហ្គល កោះកូដ រីសត មានសេវាកម្មជួលម៉ូតូ តម្លៃប្រហែល 250 បាត/គ្រឿង/ថ្ងៃ (តម្លៃអាចមានការផ្លាស់ប្តូរដោយមិនបានជូនដំណឹងជាមុន) ការធ្វើដំណើរលើកោះកូដ ភាគច្រើនភ្ញៀវទេសចរនឹងជិះម៉ូតូដើរកម្សាន្តជុំវិញកោះ និងទស្សនាទេសភាពតាមចំណុចផ្សេងៗនៃកោះ ដោយសារមិនមានរថយន្តក្រុង ឬរថយន្តដឹកអ្នកដំណើរប្រចាំផ្លូវ


   

   ប្លង់ជុងហ្គល រីសត កោះកូដ

        

    

រឿងរ៉ាវដែលទាក់ទង